ក្រសួង​អប់រំ អនុញ្ញាត​ឲ្យ​គ្រិះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ នៅតាម​គ្រឹះស្ថានសិក្សា​ចំនួន ២​ថ្ងៃ​

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជូនដំណឹង ដោយ​អនុញ្ញាត​ឲ្យ​គ្រិះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ នៅតាម​គ្រឹះស្ថានសិក្សា​ចំនួន ២​ថ្ងៃ​។​

​ក្រសួង បញ្ជាក់ថា ដោយសារ​តែមាន​លក្ខណៈ​បច្ចេកទេស គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​មិនអាច​រៀបចំ​ការប្រឡង ONLINE បាន​ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាត​ឲ្យ​គ្រិះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ដែល​បង្រៀន​តាម​ប្រព័ន្ធ ONLINE រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ ដោយ​ត្រូវ​រៀបចំ​បន្ទប់​ប្រឡង​ដែលមាន​ចំណុះ ១៥ ទៅ​២០​នាក់ ក្នុង​១​បន្ទប់ និង​ត្រូវ​ធានារ​អនុវត្ត​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ WHO​។​

​ក្រសួង បន្ថែមថា គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​មក​ក្រសួង ដើម្បី​ពិនិត្យ និង​ទុកជា​ព័ត៌មាន​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close