សិប្បកម្មខុសច្បាប់ធំៗ កំពុងលួចកាប់ឈើចេញពីសហគមន៍ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្រោមខ្សែភ្នែកមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើនៅតាមផ្លូវជាតិលេខ៦២..!

https://mekhdey.com/archives/1023

User Rating: Be the first one !

​ខេត្តព្រះវិហារ ៖
ក្រុមអ្នកសារព័ត៌មាន និង ប្រ ជា ពលរដ្ឋ នៅក្នុង ភូមិអូពោធិរិះគន់ អាជ្ញាធរ ពាក់ព័ន្ធ ក្នុងខេត្តព្រះវិហារថា បណ្ដែតបណ្ដោយ ឱ្យ មាន រោង សិប្បកម្ម កែច្នៃ ឈើ ខុស ច្បាប់ ជា ច្រើន កន្លែងនៅតាមដងផ្លូវជាតិលេខ៦២ ចំណុចផ្លូវចូលក្រុមហ៊ុន អាន ម៉ារ៉ា ឌី ស្ថិតក្នុងឧបសម្ព័ន្ធភូមិអូពោធិ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដែលអ្នកឃើញហេតុការណ៍ទាំងនោះបានចាត់ទុកថា ជាប្រភពនៃវិនាសកម្មព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរក្រោមខ្សែភ្នែកមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថ កិច្ចពាក់ ព័ន្ធដែលមានភារកិច្ចនៅទីនោះ។

រោងសិប្បកម្ម កែច្នៃ ឈើ ប្រណិតជាច្រើនកន្លែង ឋិត នៅភូមិ ឃុំ ស្រុកខាងលើ ដែល ពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ចុះដល់កន្លែងរោងសិប្បកម្ម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានស្គាល់ម្ចាស់សិប្បកម្មចំនួន៣នាក់ រួមមានឈ្មោះ ១.ឈ្មាះ បិន ២.ឈ្មោះ ស៊ាង ឃីម ៣.ឈ្មោះ ដា អ្នកទាំងអស់នេះជាម្ចាស់សិប្បកម្មធំៗ ។

ទាក់ទងនឹងរឿងខាងលើនេះ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ចំរើន មន្ត្រីបរិស្ថាន ដែលឈរជើងនៅទីនោះ បានឆ្លើយប្រាប់តាមទូរស័ព្ទ ដោយទទួលស្គាល់ថា (មានសិប្បកម្មកែច្នៃឈើខុសច្បាប់មែន តែធ្វើដោយលួចលាក់ទេ កន្លងទៅយើងបានបញ្ឈប់ និងធ្វើកិច្ចសន្យាម្ដងហើយ តែដល់ក្រោយមក ពួកគេលួចធ្វើទៀត តែឥឡូវនេះខ្ញុំមិននៅកន្លែងទេ ខ្ញុំរវល់នៅក្នុងព្រៃ) ។

ពលរដ្ឋម្នាក់រស់នៅជិតរោងសិប្បកម្ម សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ពួកមន្ត្រី ខិលខូចមួយចំនួនត្រូវរ៉ូវគ្នា មានចេតនាលាក់បាំងបទល្មើសព្រៃឈើ ដែល កើតមាន ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ គាត់អះអាងថា អ្នកភូមិ បាន ផ្តល់ ដំណឹង ឱ្យ អាជ្ញា ធរ បង្ក្រាបសិប្បកម្មកែច្នៃឈើ ទាំងអស់ហ្នឹងដែរ ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញ មិន អើពើបង្ក្រាបនោះទេ ។

ប្រភពដដែលបានបន្តទៀតថា សិប្បកម្មកែច្នៃឈើធំៗនៅម្តំផ្លូវចូលក្រុមហ៊ុន អាន ម៉ារ៉ា ឌីក្នុងឧបសម្ព័នភូមិអូពោធិ៍យ៉ាងហោចណាស់ ៣ កន្លែង បាន ទទួល ទិញ ឈើ ពី ក្រុម ជនល្មើស កាប់ចេញពីសហគមន៍ជាំព្រៃ ព្រៃបារាំង ព្រៃសហគមន៍រំចេក ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃបឹងពែរ ។ ដោយលោក សង្កេត ឃើញ ថា ប្រ ជាពលរដ្ឋមួយចំនួននៅមូលដ្ឋាននេះ បាន ចាប់ យក របរ កាប់ ឈើ លក់ និង ដឹក ជញ្ជូន ឱ្យ ម្ចាស់សិប្បកម្មនៅតំបន់នេះ ៖ «កាល ណា តែ កើត សិប្បកម្ម ហើយ ព្រៃឈើ វា មាន តែ វិនាសកម្ម ហ្នឹងឯង ។ ឈើ ទាំងនេះ ដឹកកាត់ តាមមុខផ្ទះរាល់ថ្ងៃ ។ មុខកាត់ ពី ៣០ ៤០ និង មុខកាត់ ៨០ មុខ ៩០ (សង្ទីម៉ែត្រ)។ ផ្លូវ សម្រាប់ ដឹក ឈើ គឺមានផ្លូវ ខ្វាត់ ខ្វែងហ្មង មិនមែនផ្លូវអភិវឌ្ឍន៍របស់ ឃុំ សង្កាត់ ទេ»។

បុរស ដដែល បន្ត ថា រោង សិប្បកម្ម ទាំងនោះ បើ មើល ពី ខាង ក្រៅ មាន លក្ខណៈ ទ្រង់ទ្រាយ តូច ក៏ប៉ុន្តែ បើនៅតែបណ្ដែតបណ្ដោយ ឱ្យ ដំណើរការ យូរៗ ទៅ នឹង កាន់តែ បង្ក ការ គំរាមកំហែង ធំធេង ដល់ ព្រៃ អភិរក្ស ។ លោក សង្កត់ ធ្ងន់ ថា មន្ត្រី បរិស្ថាន និងក្រុមអ្នកអារឈើ នៅតែ អាច ចូល ព្រៃ កាប់ ឈើ និង ដឹក ឈើ ដោយ ងាយ ។ យើងអស់សង្ឃឹមក្នុងការការ ពារព្រៃឈើ គេមិនឱ្យយើងចូលរញ៉េរញ៉ៃកន្លែងរោ ងសិប្បកម្មគេទេ ។

ពួ កគាត់ក៏ធ្លាប់បានផ្ដល់ព័ត៌មាននេះ ទៅ មន្ត្រី អាវុធហត្ថ មន្ត្រី បរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងប៉ូលីសសេដ្ឋកិច្ចខេត្ត ឱ្យ អនុវត្ត ច្បាប់ ក៏ប៉ុន្តែ មន្ត្រី ទាំង នោះ មិន ចុះ បង្ក្រាប នោះ ទេ ។ លោក ដាក់ ការ សង្ស័យ ថា មូលហេតុ ដែល អាជ្ញាធរ មិន បង្ក្រាប ដោយសារអាជ្ញាធរ ពាក់ព័ន្ធ ខ្លះ បាន ទទួល សំណូក ពី ម្ចាស់ សិប្បកម្ម ពេលពលរដ្ឋរាយកា រណ៍ទៅហើ យ ហេតុអីបានជាអាជ្ញាធរមិនព្រម អនុវត្ត ច្បាប់ ។ មន្ត្រីជំនាញអស់ហ្នឹង! មក យក តែលុយ ពី ម្ចាស់ សិប្បកម្ម ហ្នឹង ហើយទៅវិញបាត់ ។

ប្រភពច្បាស់ការណ៍រូបនេះបន្ថែមថា អាជ្ញាធរមូលដ្ឋានចាប់ពីថ្នាក់ ឃុំ រហូត ដល់ថ្នាក់ ស្រុក រួមទាំងសមត្ថកិច្ច ពាក់ព័ន្ធ គ្មាន ឆន្ទៈ ការពារ ព្រៃឈើ ពិតប្រាកដនោះទេ ។ លោក ថា ពលរដ្ឋ មួយចំនួនបានផ្ដល់ព័ត៌មានឱ្យ អាជ្ញាធរ បង្ក្រាបបទល្មើសព្រៃឈើ តែអាជ្ញាធរពាក់ព័ន្ធ មិនត្រឹមតែ មិនអើពើនោះទេ ហើយ ថែម ទាំង គំរាមកំហែងលើ អ្នករាយការណ៍ទៀតផងក៏មានដែរ ៕

ដោយលោកព្រឹទ្ធាចារ្យ គឹមសារឿន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close