សាច់មាន់​ខូចគុណភាព​ជិត ៤០០​គីឡូក្រាម ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន នៅ​ក្រុង​ប៉ោយប៉ែត​

​បន្ទាយមានជ័យ​៖ សាច់មាន់​គ្មាន​ច្បាប់ និង​ខូចគុណភាព​ជិត ៤០០​គីឡូក្រាម ដែល​ឈ្មួញ​លួច​ដឹក​តាម​រ៉ឺម៉ក ត្រូវបាន​កម្លាំង​មន្ត្រី​ជំនាញ​បង្ក្រាបបាន កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨ ស្ថិត​ភូមិ​អូរ​នាង សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ករណីនេះ មន្ត្រី​ជំនាញ បានធ្វើការ​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ និង​បានកំណត់​មុខសញ្ញា​ឈានដល់​ឃាត់​បាន​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​១​គ្រឿង នៅ​ចំ​ណុ​ចា​ខាងលើ ដោយ​រកឃើញ​មាន​ផ្ទុក​សាច់មាន់​ជាច្រើន​ស្បោង ស្មើនឹង​ទម្ងន់ ៣៥០​គីឡូក្រាម ដែល​ឈ្មួញ​ដឹក​បង្កប់​លួច​នាំចូល​តាម​ច្រករបៀង​អូរ​បី​ជាន់ ស្ថិត​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បី​ចែកចាយ​។​

​សូមបញ្ជាក់ថា សាច់មាន់​ដែល​ត្រូវ​បង្ក្រាប​នោះ មាន​ទម្ងន់​៣៥០​គីឡូក្រាម ជា​សាច់មាន់​ដឹកជញ្ជូន​ខុសច្បាប់ និង​ខូចគុណភាព ត្រូវបាន​មន្ត្រី​ជំនាញ យកទៅ​ធ្វើ​ការដុត​កម្ទេច​ចោល​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close