ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​០១ ខែធ្នូ កម្ពុជា នឹង​ចុះ​ពី​១៩-២៥​អង្សា​សេ

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស នៅ​កម្ពុជា ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​។​

​ក្រសួង​បញ្ជាក់ថា នៅ​រយៈ​ពេលនេះ ស្ថានភាព​ធាតុអាកាស នៅ​កម្ពុជា​មានដូចជា​៖
១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី​២២-២៤​អង្សា​សេ​
* សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣២​អង្សា​សេ​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ព​ស់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី​១៩-២១​អង្សា​សេ​
* សីតុណ្ហភាព​អតិបរមា មាន​ពី​២៩-៣១​អង្សា​សេ​

៣៖ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៥​អង្សា​សេ​
* សីតុណ្ហភាព​អតិបរមា មាន​ពី​២៩-៣១​អង្សា​សេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close