សម្តេច​ក្រឡាហោម ស ខេង បើក​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​

​ខេត្តមណ្ឌលគិរី​៖ នៅ​សាលាខេត្ត​មណ្ឌល​គី​រី នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី “​ការពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ឋបាល​ខេត្ត​មណ្ឌល​គី​រី​” ដែល​កិច្ចប្រជុំ​នេះ ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងយុត្តិធម៌ និង​អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្ត​រតនគីរី ខេត្តស្ទឹងត្រែង និង​ខេត្ត​មណ្ឌល​គី​រី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close