ឯកឧត្តម ថោង ខុន និង​មន្ត្រី​២០​រូប រួមទាំង​ថ្នាក់ដឹកនាំ​អង្គការ​អន្តរជាតិ​កូរ៉េ ៦​រូប​ទៀត ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា អវិជ្ជមាន​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មន្ត្រី​ក្រសួងទេសចរណ៍ រួមទាំង​ថ្នាក់ដឹកនាំ​អង្គការ​អន្តរជាតិ​កូរ៉េ GO and DO ៦​រូប​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​អវិជ្ជមាន ក្នុងការ​ធ្វើតេស្តរ​កមេ​រោគ​កូ​វីដ​១៩ ដែល​ធ្វើឡើង​លើក​ទី​១ កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ម្សិលមិញ​។​

​ឯកឧត្តម ថោង ខុន និង​មន្ត្រី​ក្រសួងទេសចរណ៍ ក៏​ដូច​ជាំ​ថ្នាក់ដឹកនាំ​អង្គការ​អន្តរជាតិ​កូរ៉េ GO and DO ៦​រូប​ទៀត ពុំបាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​នោះឡើយ ប៉ុន្តែ ពួកគាត់​បាន​ចូលរួម​ផ្តល់​អំណោយ​រថយន្ត ពន្លត់អគ្គីភ័យ ជូន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close