រដ្ឋបាលខេត្តបាត់ដំបង បញ្ជាក់ថា លទ្ធផលសំណាកតេស្តលើកទី១ ចំនួន២២៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា គឺអវិជ្ជមានទាំងអស់
ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពរដ្ឋ នៅក្នុងខេត្តបាត់ដំបង ដោយបញ្ជាក់ថា លទ្ធផលសំណាកតេស្តលើកទី១ ចំនួន២២៩ សម្រាប់ថ្ងៃទី២៩- ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា នៅខេត្តបាត់ដំបង គឺទទួលបាន លទ្ធផល អវិជ្ជមានទាំងអស់ (Negative)។
រដ្ឋបាលខេត្ត សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក សូមអនុវត្តបន្តឱ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។