ក្រសួង ឲ្យ​ផ្អាក​ដំណើរការ​បណ្តុះបណ្តាល ​នៅតាម​សាលាបង្រៀន​បើកបរ និង​ប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត ជា​បណ្តោះអាសន្ន រយៈពេល​១៥​ថ្ងៃ​

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សេចក្តីជូនដំណឹង​ស្តីពី ការផ្អាក​ដំណើរការ​បណ្តុះបណ្តាល​នៅតាម​សាលាបង្រៀន​បើកបរ​យានយន្ត និង​ប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត ជា​បណ្តោះអាសន្ន រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​។​

​ជាមួយគ្នា ក្រសួង​សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ថែរក្សា​អនាម័យ គម្លាត​សុវត្ថិភាព និង​ពាក់​ម៉ាស​តាម​ការចាំបាច់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ទាំងអស់គ្នា​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close