ស្ពានឈើចាស់មួយកន្លែង នៅរមណីយដ្ឋានក្បាលស្ពាន ត្រូវបានជួសជុលពង្រឹងឡើងវិញ
ខេត្តសៀមរាប៖ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្ពានឈើចាស់មួយកន្លែង នៅរមណីយដ្ឋានក្បាលស្ពាន ដែលរងនូវការទ្រុឌទ្រោម ដោយអាកាសធាតុ និងអាយុកាល ត្រូវបានអាជ្ញាធរជាតិអប្សរា រុះរើដើម្បីជួសជុលពង្រឹងស្ពាននេះឡើងវិញ សម្រាប់ឱ្យភ្ញៀវទេចចរណ៍ឆ្លងកាត់ដោយងាយស្រួល ហើយមានសុវត្តិភាពក្នុងការទៅលេងកម្សាន្តនៅរមណីយដ្ឋាននេះ។
សូមជម្រាបថា អំឡុងពេលរុះរើស្ពានចាស់ ដើម្បីជួសជុលនេះ អាជ្ញាធរជាតិអប្សរា ក៏សូមការអធ្យាស្រ័យពីសំណាក់ភ្ញៀវទេសចរ ធ្វើដំណើរតាមផ្លូវវាងមួយរយៈពេលខ្លីសិន រហូតដល់ស្ពានជួសជុលរួចរាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។