វៀតណាម ផ្ទុះ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​ថ្មី

វៀតណាម បានប្រកាស​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ចំនួន​២​ករណី​បន្ថែមទៀត ក្នុង​តំបន់​ពាណិជ្ជកម្ម​ហូ​ជី​មី​ញ ខណៈដែល​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​ប្រុង​ប្រយ័ត​ខ្ពស់ ក្រោយ​ផ្ទុះ​ក្នុង​សហគមន៍​ជាថ្មី កាលពីពេល​ថ្មីៗ​នេះ​។

​វៀតណាម បាន​អះអាង​កាលពី​ថ្ងៃទី​៣០ វិច្ឆិកា ២០២០ អំពី​ការឆ្លង​ក្នុង​សហគមន៍​ជាថ្មីទៀត​នៃ​ជំងឺ​កូ​វីដ​១៩ ជា​ករណី​ឆ្លង​ក្នុងស្រុក​លើកដំបូង ក្នុងពេល​៨៩​ថ្ងៃ​មកនេះ ពោលគឺ​បន្ទាប់ពី​ករណី​ក្រុង​ដា​ណា​ង ដែលជា​ការផ្ទុះ​ក្នុង​សហគមន៍​ដំបូង ដោយពេល​នោះ​ហើយ ទើប​វៀតណាម​ចាប់ផ្តើម​មាន​ករណី​ស្លាប់​បន្តបន្ទាប់​។
​ករណី​ឆ្លង​ក្នុងស្រុក​នេះ​គឺ​កើតមាន​ចំពោះ​បុរស​វ័យ​៣២​ឆ្នាំ​ម្នាក់ ដែលមាន​ទំនាក់ទំនង​ជាមួយ​នារី​ធ្វើការ​លើ​យន្តហោះ​ម្នាក់ ដែល​ផ្ទុក​កូ​វីដ​១៩ ក្រោយ​ត្រលប់​មកពី​ជប៉ុន ប្រមាណ​២​សប្តាហ៍​មុន​។ ករណី​ចុង​ក្រោយនេះ មុនពេល​ដឹងថា​បាន​ឆ្លង បានធ្វើការ​នៅ​មជ្ឈមណ្ឌល​បង្រៀន​ភាសារ​មួយ ទៅ​ហាង​កាហ្វេ និង​ខារ៉ាអូខេ ហើយ​ទីតាំង​ដែល​អ្នកជំងឺ​បាន​ទៅ​ទាំងអស់​ត្រូវបាន​គេ​បិទទ្វារ​អស់ហើយ​។​

​អាជ្ញាធរ​សុខាភិបាល​បាន​បង្គាប់​ឲ្យ​មនុស្ស​១៣៧​នាក់ ដែល​ប៉ះ​ផ្ទា​ក់​ជាមួយ​បុរស​រូបនោះ ស្នាក់នៅ​អគារ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ វៀតណាម​ក៏​សម្រេច​ផ្អាក​ជើងហោះហើរ​ពាណិជ្ជកម្ម​ពី​ក្រៅប្រទេស​ដែរ ក្រោយ​ផ្ទុះ​ជាថ្មី​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close