ចាប់ខ្លួន​មនុស្ស ៥៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន កាលពី​ម្សិលមិញ​

​ភ្នំពេញ​៖ យ៉ាងហោចណាស់​ជនសង្ស័យ​ចំនួន ៥៣​នាក់​(​ស្រី​៥​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ២៤​ករណី​ទូទាំងប្រទេស កាលពី​ថ្ងៃទី​០២ ខែធ្នូ ម្សិលមិញ​។​

​បើតាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៥៣​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ១២​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ៣៨​នាក់ ។​

​ចំណែក​វត្ថុតាង ដែល​ចាប់បាន​សរុប រួមមាន​៖ មេ​តំ​ហ្វេ​តា​មីន​(Ice)​ចំនួន ៦,៩៧​ក្រាម និង​៦៩​កញ្ចប់​តូច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close