១១​ខែ ឆ្នាំនេះ​! ការនាំចេញ​ផលិតផល​កសិកម្មរបស់កម្ពុជា មាន​កំណើន​ជាង​ឆ្នាំមុន

​ភ្នំពេញ​៖ លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម (​ក្រៅពី​អង្ករ​) ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០
​នៅក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០​នេះ លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ទៅ​ក្រៅប្រទេស ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបាន​ពី​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ អគ្គនាយកដ្ឋាន​កៅស៊ូ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​៖ បរិមាណ​នាំចេញ​ផលិតផល​កសិកម្ម ក្រៅពី​អង្ករ ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០ មាន​ចំនួន ៥ ០៥៧ ១៨១,៥៤​តោន ក្នុងនោះ​មាន​ផលិតផល​កសិកម្ម​មួយចំនួន មាន​កំណើន​ល្អប្រសើរ ដូចជា​៖
១) ដំឡូង​មី​ក្រៀម​ចំនួន ១ ៣១២ ៩១៣,៣០​តោន មាន​កំណើន ៨,២៦ % ធៀប​ទៅនឹង​ឆ្នាំ​២០១៩
២) ល្ង​ចំនួន ៥ ៧៩៩,៣៩​តោន មាន​កំណើន ៣៩,៨១% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៣) ផ្លែ​ចេក​ស្រស់​ចំនួន ៣០០ ១៧៣,៩៨​តោន មាន​កំណើន ១១៦,៩៧% ធៀប​ទៅនឹង​២០១៩
៤) គ្រាប់ស្វាយចន្ទី​ចំនួន ២១៤ ៧២១,២១​តោន មាន​កំណើន ២៦,៥៨% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៥) គ្រាប់ពោត​ចំនួន ១៩៤ ៥០០,២៨ តោន មាន​កំណើន ៦៣,៨៥% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៦) ផ្លែស្វាយ​ស្រស់​ចំនួន ៩០ ៨០១,៧៦​តោន មាន​កំណើន ៨៣,៥០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៧) ដំណាប់​ស្វាយ ៥ ៧៥៥,៨៦​តោន មាន​កំណើន ១៥៩,៦០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៨) ម្ទេស​ស្រស់​ចំនួន ៦២ ៤៣២,៧៨​តោន មាន​កំណើន ៣៨,០២% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
៩) ម្ទេស​ក្រៀម ១ ៨០០,០០​តោន ស្មើនឹង​ឆ្នាំ​២០១៩
១០) ម្រេច ៤ ៩៨២,៦៥​តោន មាន​កំណើន ៣៩,៣៩% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
១១) ជ័រកៅស៊ូ​ចំនួន ២៩០ ៧០០,០០​តោន មាន​កំណើន ១៨,៣០% ធៀប​ទៅនឹង​ឆ្នាំ​២០១៩
១២) គ្រាប់​ឈូក ៣ ៨១៥,៣៣​តោន មាន​កំណើន ៤ ៩៨៧% ធៀប​ទៅនឹង​ឆ្នាំ​២០១៩ ។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​១១​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ចំនួន​៦៧​មុខ ទៅកាន់​គោលដៅ​ចំនួន ៤៦​ប្រទេស​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close