ទីតាំង​ស្តុក​ចែកចាយ​អាល់កុល​១​កន្លែង នៅ​ខណ្ឌ​៧​មករា ត្រូវបាន​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០២ ខែ​ឆ្នូ ឆ្នាំ​២០២០ ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​. រាជធានី​ភ្នំពេញ ដោយមាន​ការសហការ​ពី​មន្ត្រី​នៃ​នាយកដ្ឋាន​មន្ទីរពិសោធន៍ បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន ចុះ​ត្រួត​ទៅ​ទីតាំង​ស្តុក និង​ចែកចាយ​អាល់កុល​មួយកន្លែង​មានឈ្មោះ “​សេង​គា​” ស្ថិតនៅ​ផ្ទះ​លេខ ១៥២ Eo ផ្លូវ ១០៧ ភូមិ​៤ សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​
​ក្រោយពី​ការត្រួតពិនិត្យ​ជាក់ស្តែង​ឃើញ​មាន​អាល់កុល​ច្រក​ក្នុង​ប៊ីដុង ៣០​លីត្រ សរុប​ចំនួន ៥០​ប៊ីដុង​ដែល ៣៩​ប៊ីដុង​មាន​ប្រភពពី​សិប្បកម្ម​ផលិត​អាល់កុល​ក្នុងស្រុក​កោះធំ និង ១១​ប៊ីដុង ប្រភពពី​ក្រុមហ៊ុន SKD ហើយ និង​ស្រា​អង្ករ ចំនួន ២០​លីត្រ​។

​បន្ទាប់មក មន្ត្រី​ជំនាញ​បានសម្រេច​បិត​សៀ​ល​លើ ប៊ីដុង​ទាំងនោះ និង​មិន​អនុញ្ញាតឱ្យ​ចរាចរ​លើ​ទីផ្សារ​បណ្តោះអាសន្ន រង់ចាំ​លទ្ធផល​វិភាគ​ដែល​បាន​បញ្ជូនមក​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close