រថយន្ត​ដឹក​ដី បើក​ថយក្រោយ​កិន​ក្មេង​ម្នាក់ ស្លាប់​នៅនឹងកន្លែង​

​ខេត្តកំពង់ស្ពឺ​៖ ក្មេងប្រុស​ម្នាក់ ត្រូវ​រថយន្ត​ដឹក​ដី បើក​ថយក្រោយ​មិន​ប្រយ័ត្ន បណ្តាល​ឲ្យ​កិន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ កាលពី​រសៀល ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​រណ្ដៅ​ខ្សាច់ ស្ថិតនៅ​ភូមិ​ថ្លុក​ព្រាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា រថយន្ត​ពាក់​ស្លាក PP-2058 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។ រីឯ​ក្មេងរងគ្រោះ​ឈ្មោះ ភួង សុ​ទន់ ភេទ​ប្រុស អាយុ​១២​ឆ្នាំ នៅ​ភូមិ​ម្កាក់ ឃុំ​ដើម​ឬ​ស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល (​ជនរងគ្រោះ​មាន​សតិ​មិន​គ្រប់​) ។

​ក្រោយពេល​កើតហេតុ​ភ្លាមៗ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់ ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close