ពលរដ្ឋអាមេរិក៤០ ភាគរយមិនព្រមចាក់វ៉ាក់សាំង អតីតប្រធានាធិបតី ចូលរួមចាក់វ៉ាក់សាំងផ្សព្វផ្សាយ
ខែធ្នូនេះ ពលរដ្ឋអាមេរិក ប្រមាណ២០លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃ ប៉ុន្តែការស្ទង់មតិរបស់Gallup បង្ហាញឲ្យឃើញថាមានពលរដ្ឋដល់ទៅជាង៤០ភាគរយប្រកាសថានឹងមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ឡើយ។
ដោយសារតែមានពលរដ្ឋមិនព្រមចាក់វ៉ាក់សាំងច្រើនទើប លោក Robert Litan មន្ត្រីមកពីមជ្ឈមណ្ឌុលBrookings បានលើកឡើងគម្រោង ពលរដ្ឋដែលទៅចាក់វ៉ាក់សាំង គឺទទួលបានទឹកប្រាក់១ពាន់ដុល្លារ ជាការលើកទឹកចិត្ត។
ដើម្បីជួយផ្សព្វផ្សាយឲ្យពលរដ្ឋចូលរួមចាក់វ៉ាក់សាំង អតីតប្រធានាធិបតីអាមេរិក Barack Obama, George W. Bush និង Bill Clinton បានសម្រេចចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ហើយ បានចាក់ដោយមានការថត់រូបភាព វីដេអូ ក្នុងគោលដៅផ្សព្វផ្សាយ ពីការទុកចិត្តដល់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ថាមានប្រសិទ្ធភាពនិងសុវត្ថិភាព។
សកម្មភាពខាងលើរបស់អតីតប្រធានាធិបតីអាមេរិក ៣រូប ក្រោយពេលមានពលរដ្ឋអាមេរិក ជាច្រើនបង្ហាញពីក្តីបារម្ភចំពោះសុវត្ថិភាព ចំពោះវ៉ាក់សាំង ប្រឆាំងកូវីដ១៩។ នៅពេលនេះលោកFreddy Ford ទីប្រឹក្សាជាន់ខ្ពស់របស់អតីតប្រធានាធិបតីប៊ូល បានទំនាក់ទំនងជាមួយក្រុមអ្នកឯកទេសសុខាភិបាល គឺវេជ្ជបណ្ឌិត Anthony Fauci និង Deborah Birx រៀបចំពិធីចាក់វ៉ាក់សាំង ផ្សព្វផ្សាយ ដល់ពលរដ្ឋ ឲ្យមានទំនុកចិត្តលើវ៉ាក់សាំង កូវីដ១៩។
ទីប្រឹក្សាលោកប៊ូលបានបន្តទៀតថា លោកនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សំងការពារកូវីដ១៩ឲ្យបានគ្រប់ៗគ្នា។ កូវីដ១៩បានឆ្លងរាលដាលយ៉ាងខ្លាំងនៅ អាមេរិក មកទល់ពេលនេះមានអ្នកឆ្លងកើនឡើងដល់ទៅ១៤លាននាក់ និង ស្លាប់ ជាង២៧៣ពាន់នាក់។ ក្រៅលោកប៊ូល អតីតប្រធានាធិបតី ប៊ីល គ្លីនតុន នឹងមានកម្មវិធីចាក់វ៉ាក់សាំងជាសាធារណៈ ដើម្បីអូសទាញ់ពលរដ្ឋចូលរួមចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ។ ជាមួយគ្នានេះ អតីតប្រធានាធិបតី អូបាម៉ា ក៏បានសម្រេចចាក់វ៉ាក់សាំង ផ្សពផ្សាយដល់ពលរដ្ឋផងដែរ ។ លោកអូបាម៉ា បញ្ជាក់ថា «ខ្ញុំនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ផ្សាយតាមទូរទស្សន៍ ដើម្បីបញ្ជាក់ការពិត ដល់ពលរដ្ឋឲ្យមានទំនុកចិត្តលើវ៉ាក់សាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។