អាជ្ញាធរ​ខេត្តសៀមរាប ព្រមាន​ផ្អាក​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន នៅ​ផ្លូវ​៦០​ម៉ែត្រ « អង្គរ​-​ឃ្យុ​ង​យូ »

ខេត្តសៀមរាប​៖ ចំពោះ​អាជីវក​រណា​ដែល​មិនបាន​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់
​ក្នុងឱកាស​ចុះ​ណែនាំ​ដល់​បងប្អូន​អា​ជីករ​លក់ដូរ​នៅ​ផ្លូវ​៦០​ម៉ែត្រ « អង្គរ​-​ឃ្យុ​ង​យូ » លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ដ​សៀមរាប បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ពិសេស​ប្រជាពលរដ្ឋ និង​អ្នកលក់ដូរ​នៅក្នុង​តំបន់​នេះ ត្រូវ​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដូចជា ៖ ពាក់​ម៉ាស់ , លាងដៃ​នឹង​អាកុល ជែ​ល និង​សាប៊ូ , អង្គុយ​មាន​ទទួលទាន​គម្លាត​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ចូលក្នុង​សហគមន៍​ក្នុង​ខេត្ដ​សៀមរាប ។​

​លោក​អភិបាលរង​ខេត្ដ​សៀមរាប មានប្រសាសន៍​ទៀតថា ក្រោយពី​មានការ​ណែនាំ​ហើយ​នោះ បើសិន​មាន​ក្រុម​អ្នកលក់ដូរ​ទ​នៅតាម​ផ្លូវ​នោះ មិន​អនុវត្ដ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ខេត្ដ ឬ​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រ​ឆាំ​ជំងឺ​កូ​វីដ​១៩​នោះទេ កន្លែង​លក់ដូរ​នោះ​អាច​នឹង​ឲ្យ​ផ្អាក​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន ។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣៥០​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ចំនួន​៣០៧​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៤៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close