ក្រុម​អ្នកឯកទេស​អាមេរិក បារម្ភ​ក្រោយ​ពលរដ្ឋ​មិនមាន​ទំនុកចិត្ត​លើ​វ៉ាក់សាំង កូ​វីដ​១៩

​ក្រុម​អ្នកឯកទេស​សុខាភិបាល​អាមេរិក បារម្ភ​ពី​រដូវរងារ​កាន់តែ​អាក្រក់ ពី​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ដោយសារតែ​ពលរដ្ឋ​មិនមាន​ទំនុកចិត្ត​លើ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ។ ពលរដ្ឋ​អាមេរិក​ប្រមាណ​ជាង​៤០​ភាគរយ​និង​មិន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​ឡើយ​។​

​នៅពេលនេះ​នេះ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ និង​ចុះហត្ថលេខា​ជា​ច្បាប់​នៅ​ថ្ងៃទី ៨​ខែធ្នូ​(​ពេលវេលា​អាមេរិក​) ដើម្បី​ធានា ដល់​ពលរដ្ឋ​អាមេរិក ត្រូវតែ​ទ​តួ​ល​បាន​ការចាក់​វ៉ាក់សាំង មុនគេ​មុនពេល​ចែកចាយ​លក់​ទៅ​ឲ្យ​ប្រទេស​ផ្សេងទៀត​។​

សារព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៨ ខែធ្នូ ឆ្នាំ​២០២០​បាន​ផ្សាយ​ថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​) ដើម្បី​ធានា​ឱ្យបាន​នូវ​អាទិភាព​ទទួលបាន​វ៉ាក់សាំង COVID-19 ដែល​រដ្ឋាភិបាល​អាមេរិក​បញ្ជា​ទិញ ទុក​ចាក់​ជូន​ប្រជាជន​អាមេរិក មុននឹង​ផ្គត់ផ្គង់​ទៅ​ក្រៅប្រទេស​។​

​បើតាម​មន្ត្រី​អាមេរិក​ម្នាក់ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា បទបញ្ជ​ប្រតិបត្តិ​ខាងលើ ក៏​នឹង​បង្កើត​របៀបវារៈ​មួយ សម្រាប់​ទីភ្នាក់ងារ​ទាំងឡាយ នៃ​រដ្ឋាភិបាល​អាមេរិក ឲ្យ​ជួយ​ដល់​បណ្ដា​ប្រទេស​ដទៃ ដើម្បី​ទិញ ឬ​ទទួលបាន​វ៉ាក់សាំង​ផងដែរ​។​

​ភ្លាមៗ​មិនទាន់មាន​ការបញ្ជា​ក់​ឱ្យ​ច្បាស់​ថា តើ​ហេតុអ្វី បានជា​បទបញ្ជា​ខាងលើ ត្រូវការ​ជា​ចាំបាច់​ក្នុង​ការធានា ការផ្គត់ផ្គង់​វ៉ាក់សាំង នៅក្នុង​សហរដ្ឋអាមេរិក​ជាមុន​នោះទេ ក៏ប៉ុន្តែ​បើ​ឈរលើ​គោលនយោបាយ តម្កល់​ផលប្រយោជន៍​អាមេរិក មុនគេ​របស់លោក ដូ​ណា​ល់ ត្រាំ ក្រុមមន្ត្រី​អាមេរិក​ជឿជាក់ថា ការ​ចែកចាយ​វ៉ាក់សាំង គឺ​ត្រូវតែ​ធ្វើឱ្យ​ស្របទៅតាម​គោលនយោបាយ​នេះ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close