ឯក​ឧ​ត្ត​ម គួច ចំរើន ទទួល​អំណោយ​ម៉ាស់​ចំនួន ១០.០០០​ម៉ាស និង​ទឹក​អាល់កុល ១៥០​លីត្រ ពី​សប្បុរសជន​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​ឧបត្ថម្ភ​ពី​សប្បុរសជន មាន​ម៉ាស់​ចំនួន ១០.០០០​ម៉ាស និង​ទឹក​អាល់កុល ១៥០​លីត្រ ដែលជា​ការឧបត្ថម្ភរ​ប​ស់លោក ប៊ុន សិន និង​លោក បេ ប៊ុន ងួន ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ និង​អគុណ​ដល់​លោក ប៊ុន សិន និង​លោក បេ ប៊ុន​ងួន ដែល​បាន​ឧបត្ថម្ភ​ម៉ាស និង​ទឹក​អាល់កុល ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ​។

​ទន្ទឹម​នោះ​រដ្ឋបាលខេត្ត ក៍បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន​ឱ្យ​ក្រុង ស្រុក បន្ត​ចុះ​ផ្សព្វផ្សាយ​ទៅដល់​គោលដៅ ពិសេស​កន្លែង​លក់ដូរ​នៅតាម​ទីប្រជុំជន​នានា​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល ត្រូវ​ពាក់​ម៉ាស មានទឹក​អាល់កុល ឬ​ជែ​ល​លាង​សម្អាត​ដៃ និង​ម៉ាស៊ីន​វាស់​កំដៅ​ជាប់​ជាប្រចាំ​។ ប្រសិនបើ​ទីតាំង​ណា​មិន​អនុវត្តតាម​គោល​ការណែនាំ​របស់​អាជ្ញាធរ​ទេ នឹងធ្វើ​ការផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close