កូរ៉េខាងត្បូង ទិញវ៉ាក់សាំងកូវីដ១៩ពីក្រុមហ៊ុនចំនួន៤ ផ្តល់ជូនពលរដ្ឋ៤៤លាននាក់
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន៤ ជាផ្នែកនៃកម្មវិធីផ្តល់វ៉ាក់សាក់ប្រឆាំងជំងឺវីរុសកូវីដ១៩ ដល់មនុស្ស៤៤លាននាក់ នេះបើតាមរដ្ឋាភិបាលកូរ៉េប្រកាស នៅថ្ងៃអង្គារ៍ ទី៨ ធ្នូ ២០២០នេះ។
រដ្ឋាភិបាល បានរៀបចំនីតិវិធីទិញវ៉ាក់សាំង៦០លានដូស ពីក្រុមហ៊ុនបី ដោយ១ក្រុមហ៊ុនៗ ទិញ២០លានដូស ក្នុងនោះ រួមមាន AstraZeneca Inc., Pfizer និង Moderna ។ ៤លានដូសទៀត ទិញពីក្រុមហ៊ុន Johnson & Johnson’s Janssen ដែលសរុបទាំង៤ក្រុមហ៊ុន អាចគ្របដណ្តប់លើមនុស្ស៣៤លាននាក់ ហើយដូសផ្សេងៗទៀត បម្រុងសម្រាប់មនុស្ស១០លាននាក់ នឹងត្រូវទិញតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។
សូមបញ្ចាក់ថា ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងកូវីដ១៩ សរុបជិត៤ម៉ឺននាក់ ហើយ ស្លាប់មាន៥៥២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។