បើក​ម៉ូតូ​វ៉ា​ជែង​គ្នា មិន​ប្រយ័ត្ន​កៀរ​ប៉ះ​រថយន្ត​ដួល ត្រូវ​រថយន្ត​១​គ្រឿង​ទៀត កិន​ពីលើ​ស្លាប់​នៅ​កន្លែង​

​បន្ទាយមានជ័យ​៖ ក្មេងប្រុស​ជំទង់​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បើក​កៀរ​រថយន្ត​ដួល​បោក​ក្បាល​នឹង​ថ្នល់​ហើយ​ត្រូវ​រថយន្ត​១​គ្រឿង​ទៀត កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ករណីនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១៨​និង​១០​នាទី ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ខាងលិច​ក្លោងទ្វារ​ចូល​វត្ត​កក់​ប្រហែល​១៥០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​គោក​លុន ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ខាំ ប៊ុន​សេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​គោក​ត្រាច ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​បើកបរ ម៉ូតូ​ម៉ាក​ហ្សូ​ម័​រ ពណ៌​លឿង គ្មាន​ស្លាក​លេខ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​។ ចំណែក​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close