សាច់មាន់ខូចគុណភាព​ជាង ១​តោន ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន និង​ធ្វើ​ការដុត​កំទេចចោល​

​ខេត្តកោះកុង​៖ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បានធ្វើការ​បង្ក្រាប​បទ​ល្មើស​នាំចូល សាច់មាន់ និង​ប្រហិត ដែល​ខូចគុណភាព ពី​ប្រទេស​ថៃ មក​កម្ពុជា នៅ​ចំនុច​ក្រុង​ខេមរភូមិន្ទ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ទំនិញ​ខូចគុណភាព​ដែល​ដកហូត​បាន​នោះ មាន​ទម្ងន់​១,០៣៧​គីឡូក្រាម (១​តោន​)​។

​បច្ចុប្បន្ន​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច បាន​យកទៅ​ធ្វើ​ការដុត​កំទេចចោល ដោយមាន​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close