រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ បុក​ម៉ូតូ​អូស​ជិត​២០​ម៉ែត្រ កិន​ធ្លាយ​ពោះ​យុវជន​ម្នាក់​

ភ្នំពេញ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាល​ឲ្យ​យុវជន​ម្នាក់ ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ កិន​ធ្លាយ​ពោះ​ស្លាប់​យ៉ាង​អាណោចអាធម៌ នៅវេលា​ព្រឹក ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ស្តុ​ប​ចំការមន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកណ្តាល​ស្តុ​ប​ចំការមន ស្រាប់តែ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ក្រុមហ៊ុន កែ​អេង​ខន​គ្រី​ត មិន​គោរព​ភ្លើងស្តុប​ក្រហម បាន​បើក​បន្ថែម​ល្បឿន ពី​កើ​តទៅ​លិច​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង អូស​ប្រមាណ​ជិត ២០​ម៉ែត្រ កិន​យុវជន​រងគ្រោះ​ចំពាក់​កណ្តាល​ខ្លួន បណ្តាលឱ្យ​ធ្លាយ​ពោះវៀន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់មាន អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង​។ ចំណែក​អ្នកបើករថយន្ត​បង្ក មានឈ្មោះ ស ហម អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត​ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​ករោយពេល​កើតហេតុ ជំនាញ​បាន​នាំ​តៃកុង​រថយន្ត យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលទ​ន្លេ​បាសាក់​។ ចំណែក​សាកសព​យកទៅ​រក្សាទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ទំនាក់ទំនង​ក្រុមគ្រួសារ​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close