ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធគ្រឿងញៀន ២៥កញ្ចប់ នៅស្រុកឧដុង្គ
ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកឧដុង្គ បានឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិត្នោត ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលឃាត់ខ្លួននោះ ឈ្មោះ ធឿន វិបុល ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្នោត ឃុំក្រាំងចេក ស្រុកឧដុង្គ។ រីឯវត្តុតាងដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន ២៥កញ្ចប់តូច, ទូរស័ព្ទដៃ១ និងដាវ១។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។