ឧទ្ធម្ភាគចក្រ​ដឹក​មនុស្ស​៦​នាក់ ជួប​គ្រោះថ្នាក់ នៅ​ខេត្ត Savoie ប្រទេស​បារាំង​

​តាម​បណ្តាញ​ទូរទស្សន៍ BFM របស់​បារាំង​បាន​ផ្សាយ​ថា ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ដឹក​មនុស្ស​៦​នាក់​រួមទាំង​អាកាសយានិក​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់ នៅ​ខេត្ត Savoie ប្រទេស​បារាំង​ ​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ខេត្ត Savoie បាន​លើកឡើងថា ហេតុ​ការគ្រោះថ្នាក់​កើតឡើង​នៅវេលា​ម៉ោង​១៩ យប់​ថ្ងៃទី​៨​ខែធ្នូ​(​ត្រូវ​នឹង​ម៉ោង​១​ឈានចូល​ថ្ងៃទី​៩​ខែធ្នូ ម៉ោង​កម្ពុជា​)​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​បាន​ផ្សាយ​ថា យ៉ាងហោចណាស់​ក៏មាន​មនុស្ស​៥​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ថ្ងៃទី​៨​ខែធ្នូ​នៅ​ខេត្ត​Savoie ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បារាំង​។ ឧទ្ធម្ភាគចក្រ​ខាងលើ​ជា​របស់​សេវាកម្ម​អាកាសចរណ៍​បារាំង ពេល​ជួប​គ្រោះថ្នាក់​ស្ថិតនៅ​កម្ពស់ ១៨០០​ម៉ែត្រ ក្នុងស្រុក Bonvillard ខេត្ត Savoie មាន​មនុស្ស​៦​នាក់ នៅលើ​ឧទ្ធម្ភាគចក្រ ។ មុនពេល​គ្រោះថ្នាក់​អាកាសយានិក​បាន​លោត​ចេញ​ទាន់ពេលវេលា​។ ក្រុម​ជួយសង្គ្រោះ​ជាង ៤០​បាន​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ជួយសង្គ្រោះ ។​

​នៅលើ​បណ្តាញ​សង្គម Twitter ប្រធានាធិបតី​បារាំង លោក​Emmanuel Macron បានប្រកាស​ឲ្យ​ដឹងថា​ជនរងគ្រោះ​ស្លាប់​ទាំង​៥ មាន​៣​នាក់​ជាស​មា​ជិ​ក្រុមហ៊ុន​ជួយសង្គ្រោះ​អាកាសចរណ៍​បារាំង​(SAF) និង​ពីរ​នាក់​ទៀត​ជា​បុគ្គលិក​CRS Alpes ដែលជា​អង្គភាព​មួយ​នៃ​កម្លាំង​ប៉ូលិស​បារាំង​មាន​ឯកទេស​ជួយសង្គ្រោះ​នៅ​តំបន់ភ្នំ​Alps ។ ប្រធានាធិបតី​ម៉ា​ក្រុង បាន​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ​ពី​ហេតុ​ការ​អាក្រក់​ខាងលើ​។​ ក្រុមហ៊ុន​SAF​ជា​ក្រុមហ៊ុន​ឯកជន​មាន​ឧទ្ធម្ភាគចក្រ ៤០​គ្រឿង​ដើម្បី​បំពេញតម្រូវការ​ជួយសង្គ្រោះ​បន្ទាន់ ដឹកជញ្ជូន​អ្នកដំណើរ …៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close