តើ​ស្ត្រី​រូប​ណា​ដែលមាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​ឆ្នាំ​២០២០?

​ឆ្នាំ​២០២០​នេះ សកម្មភាព​ទាំងឡាយ​នៅ​ល​ពិភពលោក​បាន​កាត់បន្ថយ ជាច្រើន​ដោយសារតែ​ការឆ្លង​រាលដាល​កូ​វីដ​១៩ ប៉ុន្តែ​ការជ្រើសរើស​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​របស់​ទ​ស្សាវ​ដ្តី​Forbes នៅតែ​បន្ត ដដែល តើ​ឆ្នាំនេះ​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ជា​អ្នកណា​?

​មិន​ខុសពី​ឆ្នាំមុនៗ​នោះឡើយ អធិកា​ប​តី​អាល្លឺម៉ង់ លោកស្រី Angela Merkel នៅតែ​ជា​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​ដដែល​។ ចំណែក​លំដាប់​ទី​ពីរ​គឺប្រធាន​ធនាគារ​អឺរ៉ុប​លោកស្រី Christine Lagarde ជនជាតិ​បារាំង ។ លំដាប់​ទី​ពីរ​គឺជា​បុគ្គល​ថ្មី​បំផុត គឺជា​អនុ​ប្រធានាធិបតី​ថ្មី​អាមេរិក ទើបតែ​ជាប់ឆ្នោត​លោកស្រី​Kamala Harris​។​

​ជា​បុគ្គល​ដែល​ពិភពលោក​មិន​ស្គាល់ ហើយ​បណ្តាញ​ព័ត៌មាន​ជុំវិញ​ពិភពលោក​ក៏​មិន​ចាប់អារម្មណ៍​នោះឡើយ ប៉ុន្តែ​ក្នុង​រយៈពេល​ជាង​១​ខែ​ចុងក្រោយ​ដែល​បានជ្រើសរើស​ជា​ដៃគូ​របស់លោក​បៃ​ឌិន ជា​បេក្ខភាព​អនុ​ប្រធានាធិបតី​អាមេរិក លោកស្រី​ក្លាយជា​បុគ្គល​ល្បី​បំផុត​នាពេល​បច្ចុប្បន្ន​។ ពិសេស​គឺ​ក្រោយពេល​ជាប់ឆ្នោត​ជា​អនុ​ប្រធានាធិបតី​បាន​ជួយ​ឲ្យ​លោកស្រី​ស្ថិតនៅ​ក្នុងចំណោម​ស្ត្រី​ទាំង​១០០​រូប​ល្បី​បំផុត​លើ​ពិភពលោក​ឆ្នាំ​២០២០​។​

​តាម​ទស្សនា​វ​ដ្តី​Forbes​ដែល​បានប្រកាស​បញ្ជី​ឈ្មោះ​ស្ត្រី​ទាំង​១០០​រូប​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០២០ គឺ​ក្នុង​បញ្ជី​ឈ្មោះ​នោះ មាន​ប្រមុខ​ដឹកនាំ​ប្រទេស​ដែលជា​ស្ត្រី អ្នកជំនួញ សកម្មជន​សង្គម សិល្បៈ មកពី​៣០​ប្រទេស​មានឈ្មោះ​ក្នុង​បញ្ជី​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ឆ្នាំ​២០២០​។​

​តាម​ទស្សនា​វ​ដ្តី Forbes បាន​ផ្សាយ​ថា ឆ្នាំនេះ​ជា​លើក​ទី​១៧ ហើយ ដែល​បានជ្រើសរើស​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក មកពី​៣០​ប្រទេស ក្នុងនោះ​មាន​ប្រមុខ​ដឹកនាំ​១០​ប្រទេស​ជា​ស្ត្រី និង​CEO ៣៨​រូប និង​សិល្បការិនី​៥​រូប ព្រមទាំង​ស្ត្រី​ដែលមាន​ឥទ្ធិពល​ផ្សេងៗ​ទៀត​ជាច្រើន ពិសេស​គឺ​អ្នកនយោបាយ​។​ ​ក្រៅពីនេះ​នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់ លោកស្រី​Jacinda Ardern និង​ប្រធានរដ្ឋសភា​អាមេរិក លោកស្រី Nancy Pelosi ព្រមទាំង​មេដឹកនាំ​កោះ​តៃវ៉ាន់​ក៏​ស្ថិតនៅ​ក្នុងចំណោម​ស្ត្រី​ល្បី​ទាំង​១០០​រូប​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close