បញ្ជូនជនសង្ស័យ ៥នាក់ ទោតុលាការ ពាក់ព័ន្ធគ្រឿងញៀន១២កញ្ចប់ នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ កាលពីរសៀល ថ្ងៃ៩ ខែធ្នូ ឆ្នាំ២០២០ អាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។
គួររំលឹកថា ករណីនេះ បង្ក្រាបបានកាលពីយប់ ថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ នៅក្រុម១៦ ភូមិ១ ក្រុងព្រះសីហនុ ជនសង្ស័យទាំងនោះ ឈ្មោះ ម៉ិញ ថន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ តូច ណាវី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ មាន គឹមហ៊ាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ យុត ហៀត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សន ពេជ្រ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបាន រួមមាន៖ ម្សៅថ្នាំញៀនចំនួន ១២កញ្ចប់ ទូរស័ព្ទ៣គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។