អូស្ត្រាលី គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ៨៥​លាន​ដុល្លារ​ ​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ នៅកម្ពុជា

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ អូស្ដ្រាលី និង​កម្ពុជា បានប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ផែនការអភិវឌ្ឍន៍​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា (Cambodia COVID-19 Development Response Plan) ។
​ក្នុង​ស្មារតី​ភាពជា​ដៃគូ រដ្ឋាភិបាល​អូស្ដ្រាលី ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​ជា​បន្ដបន្ទាប់ បានរៀបចំ​ផែនការ​នេះ​ដែលមាន​សុពលភាព​រហូតដល់​ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​តម្រង់ទិស​ការគាំទ្រ​រប​ស់​អូស្ដ្រាលី សម្រាប់​ស្ដារ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ។​

​ផែនការ​នេះ​បានកំណត់​អំពី​ការគាំទ្រ​របស់​អូស្ដ្រាលី​សម្រាប់​ការស្ដារ​កម្ពុជា តាមរយៈ​សសរស្តម្ភ ៣ គឺ​៖ ការធានា​សនិ្ដ​សុខ​ផ្នែក​សុខាភិបាល​, សិ្ថ​រ​ភាព​សង្គម​និង​បរិ​យា​ប័ន្ន និង​ការស្ដារ​សេដ្ឋកិច្ច​។​

​ឯក​ឧ​ត្ត ផា​ប្លូ កាង បញ្ជាក់ថា ដើម្បី​អនុវត្ត​ផែនការ​នេះ អូស្ត្រាលី គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៨៥​លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា ដែលជា​ឆ្នែ​កមួយ​នៃ​កម្មវិធី​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​កំពុង​អនុវត្ត​។ ហិរញ្ញប្បទាន​នេះ ជាការ​ផ្តល់​បន្ថែម​លើ​ហិរញ្ញប្បទាន​ប្រមាណ ១៧០​លាន​ដុល្លារ​អាមេរិក ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​អូស្ត្រាលី បានប្រកាស​គាំទ្រ​ដល់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ និង​ហិរញ្ញប្បទាន​ប្រមាណ ៤៤៥​លាន​ដុល្លារ​អាមេរិក ដែល​អូស្ត្រាលី​បាន​ប្តេជ្ញា​ផ្តល់​សម្រាប់​ការចែក​ចាយ​វ៉ា​ក់​ជំងឺ​កូ​វីដ​១៩ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close