តេស្ត​ជំងឺ​កូ​វីដ​-១៩ លើក​ទី​២ មន្ត្រី​ក្រសួងមហាផ្ទៃ អវិជ្ជមាន​ទាំងអស់

​ភ្នំពេញ​៖ ខុទ្ទកាល័យ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាប​ជាថ្មី​ថា តាម​ការបញ្ជាក់​របស់​ក្រសួងសុខាភិបាល សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំង​មន្ត្រី​សំខាន់ៗ​ទាំងអស់ ដែល​បានធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ លើក​ទី​២ គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើ​ដោយ​អវិជ្ជមាន​ទាំងអស់​។

​នៅពេលនេះ សម្ដេច​ក្រឡាហោម នៅតែ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ជា​បន្ត​ទៀតហើយ សម្ដេច​ក្រឡាហោម ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ សូម​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close