៨០​ភាគរយ នៃ​សំណល់​សំរាម នៅតាម​ឆ្នេរសមុទ្រ​កម្ពុជា ជា​សំណល់​ប្លា​ស្ទិ​ក

ប្លា​ស្ទិ​ក គឺជា​សារធាតុ​ម្យ៉ាង​ស្តើង ដែលមាន​ភាពយឺត ទន់ ងាយស្រួល​បត់បែន និង​ប្រើប្រាស់​បានយូរ ប៉ុន្តែ​វា​បង្ក​ផលប៉ះពាល់​ជាច្រើន​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស​។ ប្លា​ស្ទិ​ក​ភាគច្រើន ធ្វើឡើង​ពី​ធនធានធម្មជាតិ​កម្ររ រួមមាន​ដូចជា​ប្រេង ធ្យូងថ្ម និង​សែន​ល្យូ​លូ​ស ដែល​ធនធាន​ទាំងនេះ សុទ្ធតែ​ពិបាក​នឹង​កកើត​ឡើងវិញ​។

​បើតាម​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ហៅ​កាត់ UNDP លើកឡើងថា ចំនួន ៨០​ភាគរយ នៃ​សំណល់​សំរាម នៅតាម​ឆ្នេរសមុទ្រ​កម្ពុជា​ជា​សំណល់​ប្លា​ស្ទិ​ក ដែល​បញ្ហា​នេះ​ទាមទារ​នូវ​ការដោះស្រាយ​ជាបន្ទាន់ ដើម្បី​ចៀសវាង ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​តំបន់ឆ្នេរ សោភ័ណភាព និង​អេកូឡូស៊ី​សមុទ្រ និង​ជីវចម្រុះ​ក្នុង​ទឹកសមុទ្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close