រថយន្ត​ខួង​បង្គោល​ភ្លើង ដាច់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ផ្លូវ របួស​៤​នាក់ នៅ​ចំណុច​ផ្លូវ​អន្ទង់អាំង​ធំ ខេត្តកោះកុង​

​ខេត្តកោះកុង​៖ រថយន្ត​ខួង​បង្គោល​ភ្លើង ខណៈ​បើក​ឡើង​ចំ​ណោ​ច បាន​ដាច់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ផ្លូវ នៅ​ចំណុច​អន្ទង់អាំង​ធំ នៅវេលា​ម៉ោង​៨:៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​នេះ លើផ្លូវ​ជាតិ​លេខ​៤៨ ក្នុងភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន ៤​នាក់​។​

​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា រថយន្ត ម៉ាក​RHINO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 5A 1067 បើកបរ​ដោយ​ឈ្មោះ ខ្លា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទិសដៅ​ពី​ភ្នំពេញ​ទៅ​កោះកុង លុះ​មកដល់​ចំណុច​ខាងលើ រថយន្ត​ស្រាប់តែ​ដាច់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ផ្លូវ ពេល​បើក​ចុះ​ចំណោទ បណ្តាល​ឲ្យ​មាន​មនុស្ស​ចំនួន​៤​នាក់ រងរបួស​ធ្ងន់​ស្រាល រីឯ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ចុះ​អន្តរាគមន៍ និង​ជួយ​ជនរងគ្រោះ បញ្ជូនទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អណ្តូងទឹក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close