បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន ៥០គីឡូក្រាម
ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី១០ ធ្នូ ម្សិលមិញ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីថៃមកកម្ពុជា ដោយចាប់ខ្លួនបុរសជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន ៥០គីឡូក្រាម។
កម្លាំងជំនាញ បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀនខាងលើ ធ្វើឡើងកាលពីទាបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែរវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុរៈឆៃ ខាំកែវ (SURACHAI KHAMKAEW) ហៅនឹង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិថៃ។ រីឯវត្ថុតាងចាប់បានរួមមាន៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីនICE ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ ៥០គីឡូក្រាម និង៨០,២៤ក្រាម, រថយន្តធុន LEXUS៤៧០ ព៌ណទឹកមាស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-7875។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។