Google ខាតប្រាក់ ១០០លានអឺរ៉ូ ក្រោយរងការផាកពិន័យពីអាជ្ញាធរបារាំង
អាមេរិក៖ ក្រុមហ៊ុន Google ខាតបង់ប្រាក់ប្រមាណ១០០លានអឺរ៉ូ ឬស្មើនឹងប្រមាណ១២១លានដុល្លារអាមេរិក ក្រោយរងការផាកពិន័យពីអាជ្ញាធរ ពាក់ព័ន្ធនឹងការល្មើសច្បាប់គ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។
និយតករបារាំងបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះ បានប្រើ cookies នៅលើ Browser ដើម្បីលក់ពាណិជ្ជកម្ម និង ទាញយកផលប្រយោជន៍ ដែលការធ្វើបែបនេះ មិនបានជូនដំណឹងដល់អ្នកប្រើប្រាស់នោះទេ ពោលគឺវាល្មើសនឹងច្បាប់នៅបារាំង។
បើតាមគណៈកម្មការការពារភាពជាឯកជន និងសិទ្ធរបស់បារាំង Google បានប្រើប្រាស់បច្ចេកទេសរបស់ខ្លួន ក្នុងការរក្សាទុកនូវអ្វីដែលអ្នកប្រើប្រាស់នៅបារាំងបានស្វែងរក តាមរយៈ Google នៅលើកុំព្យូទ័ររបស់អតិថិជន ដោយមិនបានប្រាប់មុន ឬជូនដំណឹងអំពីការរក្សាទុកព័ត៌មានទាំងនេះឡើយ ។ ការរក្សាទុកនេះ គឺ Google ប្រើដើម្បីដាក់បង្ហាញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗទៅលើគេហទំព័រដែលអ្នកប្រើប្រាស់បានបើក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។