វឌ្ឍនភាព នៃ​ការស្តារ​ដំណាំ​ស្រូវ​រដូវវស្សា និង​ដើមរដូវ​ប្រាំង ឆ្នាំ​២០២០ នៅ​កម្ពុជា​

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន បាន​បង្ហាញថា វឌ្ឍនភាព នៃ​ការស្តារ​ដំណាំ​ស្រូវ​រដូវវស្សា និង​ដើមរដូវ​ប្រាំង ឆ្នាំ​២០២០ ដែល​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង និង​ទន្លេមេគង្គ​៖
១) វិធានការ​របស់​រាជ​រដ្ឋាភិបាល​ក្នុងដំណាក់កាល​ទឹកជំនន់​បន្ទាប់ពី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួបប្រទះ​គ្រោះទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ នៅ​ដើមខែ​តុលា ឆ្នាំ​២០២០ កន្លងទៅនេះ ដែល​បាន​បង្ក​ឲ្យ​មាន​ផល់ប៉ះពាល់ និង​ខូចខាត​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​សត្វពាហន​:​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក្នុងនោះ​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ និង​កំពង់ធំ​។

​ប្រឈមមុខ​នឹង​គ្រោះ មហន្តរាយ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញ​បញ្ជា​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​ជាពិសេស​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​កងកំលាំង​ប្រដាប់​អ​វុ​ធ​រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ចុះ​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ក្នុងការ​ឆ្លើយតប និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាជន ដោយ​ផ្តល់​ស្បៀង​សង្គ្រោះបន្ទាន់ និង​រៀបចំ​គម្រោង​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​ឡើង វិញ​តាម​គ្រប់​រូបភាព គ្រប់​មធ្យោបាយ និង​ឲ្យ​ទាន់ពេលវេលា​។​

​បន្ទាប់ពី​ប្រជាជន​ទទួលបាន​ជំនួយ​សង្គ្រោះបន្ទាន់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា រួមជាមួយ​សប្បុរសជន​ដ៏ទៃទៀត ការងារ​ស្តារ​ការដាំដុះ​ដំណាំ​ក៏ត្រូវ​បាន​ចាត់ចែង​ជាបន្ទាន់​ផងដែរ ទាំង​ការប្រមូល​ទិន្នន័យ​នៃ​ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​បាន​ប៉ះពាល់ ការខូចខាត និង​ផ្ទៃដី​ដែល​អាចមាន​លទ្ធភាព​ស្តារឡើងវិញ​បាន ។ ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេ​ជោ គឺ​អ្វីៗ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន ទាំង​ការកំណត់​ទីតាំង​និង​ផ្ទៃដី​ដែល​ត្រូវ​ធ្វើការ​ស្តារឡើងវិញ ការកំណត់​សេចក្តី​តម្រូវការ​ពូជ ទីតាំង​ឃ្លាំង​ស្តុក​គ្រាប់​ពូជស្រូវ​ដែល​ត្រូវ​ប្រមូល និង​ការដឹកជញ្ជូន​ពូជស្រូវ​ទៅកាន់​គោលដៅ ហើយនឹង​ការបែងចែក​ជូន​ដល់​កសិករ​រងគ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា ក្នុង​បរិមាណ​ស្រូវពូជ​ចំនួន ៦ ៤៣៤,៣០ តោន ចែកជូន​ដល់​គ្រួសារ​ប្រជាកសិករ​ដែល​ទទួលរ​ង​គ្រោះ ចំនួន ៦៤ ៣៤៣ គ្រួសារ ត្រូវការ​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ​ជាបន្ទាន់ ដែល​បាន​ប្រើប្រាស់​ពេលវេលា​មិន​ដល់​ពីរ​សប្តាហ៍​។​
២) ផល​ប៉​ពាល់ និង​ខូចខាត​ទៅលើ​ដំណាំ​ស្រូវ​រដូវវស្សា ដោយសារ​គ្រោះទឹកជំនន់​ទឹកភ្លៀង​ចុងរដូវ​វស្សា​ឆ្នាំ​២០២០
• បាន​ប៉ះពាល់​ដំណាំ​ស្រូវ ចំនួន ១៩ រាជធានី​/​ខេត្ត​
• ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​បាន​ប៉ះពាល់​ដោយ​ទឹកជំនន់​មាន ចំនួន ៣០៤ ៨២១ ហិកតា ស្មើនឹង ១០,៩២% នៃ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​សម្រេចបាន (២ ៧៩០ ៨២៩ ហិកតា​)
• ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​សង្គ្រោះបាន​មាន ចំនួន ១៧៩ ០៥១ ហិកតា ស្មើនឹង ៦,៤១% នៃ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​សម្រេចបាន​
• ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​បាន​ខូចខាត​ទាំងស្រុង​មាន​ចំនួន ១២៥ ៧៧០ ហិកតា ស្មើនឹង ៤,៥% នៃ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​សម្រេចបាន
• ផ្ទៃដី​ដំណាំ​ស្រូវ​ដែលមាន​លទ្ធភាព​ស្តារ​បាន​មាន ចំនួន ៦៤ ១៧៩ ហិកតា​
• មាន​ខេត្ត​ចំនួន​បួន​ដែល​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​ខេត្តពោធិសាត់​, ខេត្តបាត់ដំបង​, ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពង់ធំ ។​
៣) លទ្ធផល​នៃ​ការស្តារ​ដំណាំ​ស្រូវ គិត​មក​ត្រឹម​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ គឺមាន​ចំនួន ៥៧ ៥៥៧ ហិកតា ស្មើនឹង ៨៩,៦៨% នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ៦៤ ១៧៩ ហិកតា ដែល​ក្នុងនេះ​រួមមាន​៖
• ខេត្តពោធិសាត់​សម្រេចបាន ១៧ ៧៧១ ហិកតា ស្មើនឹង ៩៩,៨១% នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ១៧ ៨០៤ ហិកតា​
• ខេត្តបាត់ដំបង​សម្រេចបាន ១០ ៥០០ ហិកតា ស្មើនឹង ១០០% នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ១០ ៥០០ ហិកតា​
• ខេត្តបន្ទាយមានជ័យ​ស​ម្រេច​បាន ១៤ ២០៦ ហិកតា ស្មើនឹង ៧១,១៤ ហិកតា នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ១៩ ៩៧០ ហិកតា​
• ខេត្តកំពង់ធំ​សម្រេចបាន ៨ ១២២ ហិកតា ស្មើនឹង ៩៨,៤៤% នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ៨ ២៥១ ហិកតា ។​
• ដោយឡែក​ខេត្ត​ចំនួន​១៥​ទៀត ដែល​ទទួលរង​ការខូចខាត​តិចតួច បាន​ខិតខំ​ស្តារ​សម្រេចបាន​ពី ៩៨ ទៅ​ជាង ១០០% នៃ​ផែនការ​រួចហើយ​ដែរ លើកលែងតែ​ខេត្តកណ្តាល​សម្រេចបាន​ត្រឹមតែ ៧០,១១% នៃ​ផែនការ​ស្តារឡើងវិញ ។​
​ខ​. ការព្យាករណ៍​ផល​ស្រូវ​រដូវវស្សា សម្រាប់ ឆ្នាំ​២០២០
​បន្ទាប់ពី​បាន​ពិភាក្សា និង​ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​/ ខេត្ត នៅ​ជំហាន​ទី​១​មក ការប៉ាន់ស្មាន​ជាបឋម​នៃ​បរិមាណ​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ នេះ នឹង​អាច​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖
• ទិន្នផល​ស្រូវវស្សា​ជា​មធ្យម​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន ៣ ១២២​គ​ក្រ​/​ហ​ត ច្រើនជាង ឆ្នាំ​២០១៩ ដែល​ទទួលបាន​ចំនួន ៣ ០៩៥ គ​ក្រ​/​ហ​ត ។​
• បរិមាណ​ផល​ស្រូវ​រដូវវស្សា​អាច​ទទួលបាន​ចំនួន​ប្រមាណ ៨ ៥៩៦ ៨៧៧ តោន ច្រើនជាង​ឆ្នាំ​២០១៩ ដែល​ទទួលបាន ចំនួន ៨ ២៦៩ ៤៨០​តោន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close