អភិបាល​ខេត្តកំពត ចុះ​ពិនិត្យ​ការអនុវត្ត​គម្រោង​អាង​ប្រមូល​ទឹកភ្លៀង ស្តារ​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ អាង​ចម្រោះ​ទឹកស្អុយ និង​ទីលាន​ចាក់សំរាម

​ខេត្តកំពត​៖ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ការអនុវត្ត​គម្រោង​អាង​ប្រមូល​ទឹកភ្លៀង ស្តារ​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ អាង​ចម្រោះ​ទឹកស្អុយ និង​ទីលាន​ចាក់សំរាម របស់​គម្រោង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​នៃ​មហា​អនុតំបន់​មេគង្គ​ទី​២ ជាមួយ​ប្រធាន​គម្រោង ក្រុមហ៊ុន​ទីប្រឹក្សា និង​ក្រុមហ៊ុន​សាងសង់ ដែលជា​ជំនួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ការអនុវត្ត​គម្រោង​នេះ ឯកឧត្តម អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ទីរជំនាញ និង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB សហការគ្នា​ដោះស្រាយ​ឲ្យ​បាន​ចប់សព្វគ្រប់ នូវ​ការងារ​ណា​ដែល​សេសសល់ ដើម្បី​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់ សំរាម បរិស្ថាន និង​ស្តារ​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​នៅ​រដូវវស្សា​។

​ថ្នាក់ដឹកនាំ​ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ បាន​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​បរិស្ថាន នៅ​ក្រុង​កំពត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close