ផឹកស្រា​ស្រវឹង ដេញ​កាប់​ប្រពន្ធ​មិនបាន​ដុត​ផ្ទះ​ចោល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តបន្ទាយមានជ័យ​៖ បុរស​ម្នាក់ បាន​ផឹកស្រា​ស្រវឹង រករឿង​ឈ្លោះ​ក្នុង​គ្រួសារ ហើយ​បាន​ទាញ​កាំបិត​ខ្វែវ ដេញ​កាប់​ប្រពន្ធ​ខ្លួន​មិន​បាត់​សម្រេច ក៏​ដុត​ផ្ទះ​ចោល បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​១១​និង​៣០​នាទី​ព្រឹង ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ព្រឹម បួ​ត ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ព្រះ​អណ្តូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ រីឯ​ជនបង្ក​ឈ្មោះ វ៉ាន វ៉ោ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ត្រូវជា​ប្ដី​។ តាម​រៀបរាប់​ពី​ស្ត្រីជន​រងគ្រោះ ថា បន្ទាប់ពី​ប្តី​គាត់ មកពី​ដើរ​ផឹកស្រា​ស្រវឹង​ហើយ​បង្ករ​ករឿងក្នុង​គ្រួសារ និង​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយនឹង គាត់​រហូត​ឈានដល់​ការប្រតាយប្រតប់គ្នា នៅពេលនោះ ប្តី​កំណាច បាន​ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​តែ​គាត់​រត់​គេចផុត​។ ដោយ​មិន​អស់ចិត្ត​ប្តី​ចិត្តអប្រីយ៍​នេះ បាន​វាយ​បំបែក​ពាងទឹក វាយ​ចាន ឆ្នាំង និង​ដុត​ផ្ទះបាយ​បណ្តា​ឲ្យ អស់​៨០% និង​ឆេះ​របស់របរ នៅក្នុង​ផ្ទះបាយ​មាន​ខោអាវ ចាន ឆ្នាំង ធុង​ចម្រោះ​ទឹក និង​សំភា​រះ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនបង្ក ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close