បាតុករ​ថៃ សុំ​ជំនួយ​ពី​អង្គការសហប្រជាជាតិ​ ដើម្បី​លុបចោល​ច្បាប់​បរិហារកេរ្តិ៍​ព្រះមហាក្សត្រ

​ថៃ​៖ សារព័ត៌មាន AFP ចុះផ្សាយ​នៅ​ថ្ងៃទី​១០ ខែធ្នូ​ថា ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​ថៃ​ប្រមូលផ្តុំ​គ្នា​នៅឯ​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​ក្រុង​បាងកក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្នុង​គោលបំណង​អំពាវនាវ​អោយ​ស្ថាប័ន​មួយ​នេះ ដាក់​សម្ពាធ​លើ​ព្រះមហាក្សត្រ​ថៃ អោយ​លុបចោល​ច្បាប់​បរិហារកេរ្តិ៍ ។

​ក្នុងចំណោម​សកម្មជន​រាប់សិប​នាក់ នៅមុខ​ការិយាល័យ​អង្គការសហប្រជាជាតិ លោក Somyot Prueksakasemsuk មាន​អាយុ​៥៩​ឆ្នាំ បាន​ប្រាប់​អ្នកយកព័ត៌មាន ថា ច្បាប់​បរិហា​កេ​រិ៍​នេះ មិនល្អ​សម្រាប់​រូបភាព​រាជាធិបតេយ្យ​នៅ​ប្រទេស​ថៃ​ទេ ហើយ​ថា អ្នក​ជាប់ទោស​ពីបទ​បរិហារកេរ្តិ៍​រាជវង្ស ត្រូវបាន​គេ​ចាត់ទុក​ដូចជា​សត្វ​ធាតុ​នៅក្នុង​ពន្ធនាគារ​។​

​សូមជម្រាបថា បាតុកម្ម​នៅ​ទីក្រុង​បាងកក របស់​ប្រទេស​ថៃ​បាន​ផ្ទុះឡើង​ចាប់តាំងពី​ពាក់កណ្តាល​ខែកក្កដា មាន​គោលបំណង​ទាមទារ​អោយ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា លាលែង​ចេញពី​តំណែង ក៏ដូចជា​កាត់បន្ថយ​អំណាច​របស់​ព្រះមហាក្សត្រ​ថ្មី​ព្រះបាទ មហា វិ​ជ្ជ​រ៉ា​ឡុងកន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close