អាជ្ញាធរ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅតាម​ផ្លូវ​ជុំវិញ​ផ្សារលើ ក្រុងព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ កម្លាំង​អាជ្ញាធរ បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅតាម​ផ្លូវ​ជុំវិញ​ផ្សារលើ​ក្រុងព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មាន​យានយន្ត និង​សម្ភារៈ​មួយចំនួន ត្រូវបាន​ចាប់​យកទៅ​រក្សាទុក​ជាប​ណ្តោះ​អាសន្ន ជាការ​ដាក់​ពិន​យ័​ដល់​ម្ចាស់​ដែល​ចត​ឬ​លក់ដូរ​ប៉ះពាល់​ចំណីផ្លូវ​។

​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ននេះ ការរៀបចំ​ណ្តា​ប់​ធ្នាប់​នៅតាម​ផ្លូវ​ផ្សារ​ឃ្លាំង​លើ​និង​ខាងមុខ​រោងចក្រ​ញូ​ស្តារ ក្នុង​សង្កាត់​លេខ​១ ទទួលបាន​លទ្ធផល​ល្អ​ហើយ ក្រោយ​មាន​កិច្ចសហការ​ពី​ពលរដ្ឋ ហើយ​ការរៀបចំ​សណ្តាប់ធ្នាប់​ដូចគ្នានេះ​នឹង​ធ្វើជា​បន្តបន្ទាប់ តាម​គោលដៅ​សំខាន់ៗ​ក្នុង​ក្រុង​។

​លោក បញ្ជាក់ថា ជម្រើស​ចាប់យក​យានយន្ត​ឬ​សម្ភារៈ​ផ្សេងៗ គឺជា​ជម្រើស​ចុងក្រោយ​របស់​អាជ្ញាធរ ក្នុងករណី​ពលរដ្ឋ​ម្ចាស់​យានយន្ត​និង​ម្ចាស់​របស់​មិន​សហការ ក្នុងនោះ​លោក​អភិបាលក្រុង​សង្ឃឹមថា នៅ​ជុំវិញ​ផ្សារលើ និង​តំបន់​ប្រជុំជន​មួយចំនួនទៀត ពលរដ្ឋ​នឹងចូលរួម​សហការ ដើម្បី​ទីក្រុង​មាន​សណ្តាប់ធ្នាប់​ល្អ​និង​មាន​សោ​ភ​ណ្ឌ័​ភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close