បង្ក្រាប​ទីតាំង​អ៊ី​ន​ធឺ​ណែ​ត បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ក្រុង​បាត់ដំបង ឃាត់ខ្លួន​មនុស្ស ១១​នាក់

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​នគរបាល​ខេត្តបាត់ដំបង បាន​ចុះបង្ក្រាប​ទីតាំង​អ៊ិន​ធឺ​ណែ​ត ដែល​សង្ស័យថា​មាន​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​( ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អិន​ធឺ​ណែ​ត ) ចំនួន​២​ទីតាំង នៅក្នុង​ក្រុមទី​៨ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​នាំខ្លួន​មនុស្ស​ស្រី ប្រុស​ចំនួន ១១​នាក់ មកកាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ និង​បាន​ដកហូត​ជា​បណ្តោះអាសន្ន នូវ​សម្ភារៈ​ឧបករណ៍ នៅក្នុង​ទីតាំង​នោះ​មួយចំនួនធំ​ផង​។

​សូមបញ្ជាក់ថា ទីតាំង​ដែល​បាន​បើក​ប្រកបមុខរបរ​អ៊ិន​ធឺ​ណែ​ត ដែលមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែមាន​លួចលាក់​បង្កប់​នូវ​សកម្មភាព​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​នោះ សមត្ថកិច្ច នឹង​ចាត់វិធានការ​បង្ក្រាប និង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។ ដូច្នេះ​ម្ចាស់​ទីតាំង ដែល​កំពុង​ប្រកបមុខរបរ​នេះ​សូមកុំ​ប្រព្រឹត្ត​សកម្មភាព​ល្មើសច្បាប់​ឱ្យសោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close