បង្ក្រាបវង់ល្បែងស៊ីសង ឃាត់ខ្លួនស្រីៗជិត ២០នាក់ នៅខណ្ឌឫស្សីកែវ
ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានចុះឆ្មក់បង្ក្រាបវង់ល្បែងស៊ីសងបៀរគ្រប់ប្រភេទ និងឃាត់ខ្លួនស្រីៗជិត ២០នាក់។
សូមបញ្ជាក់ថា ការចុះបង្ក្រាបនេះ ស្ថិតនៅផ្ទះ៥ល្វែង ផ្លូវបេតុង ម្តុំទីលានវាយកូនហ្គោល ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដឹកនាំបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ។
ក្នុងករណីនេះ សមត្ថកិច្ច បាននាំខ្លួនអ្នកលេងល្បែងស៊ីសង ដែលឃាត់ខ្លួននោះ ដើម្បីធ្វើកិច្ចសន្យាអប់រំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។