អតីត​នាយក​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​វៀតណាម ត្រូវ​ជាប់គុក​១០​ឆ្នាំ រឿង​កិបកេង​ថវិកា​ទិញ​សម្ភារៈ តេស្ត​កូ​វីដ​១៩

​វៀតណាម​៖ អតីត​នាយក​នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​ហៅ​កាត់​ថា CDC នៃ​ប្រទេស​វៀតណាម​ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ ១០​ឆ្នាំ ទាក់ទង​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ ក្នុង​ដំណើរ​ការទិញ​សម្ភារៈ តេស្ត​វីរុស​កូ​វីដ​១៩ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​VN Express​។​

​តុលាការ​ប្រជាជន​ក្រុង​ហាណូយ (Hanoi People’s Court) កាលពី​ចុង​សប្តាហ៍ បាន​រកឃើញថា ទណ្ឌិត Nguyen Nhat Cam វ័យ​៥៧​ឆ្នាំ ជា​មេក្លោង​ធ្វើ​ឲ្យ​បាត់បង់​កញ្ចប់​ថវិការ​ដ្ឋ ៥.៤​ពាន់​លាន​ដុង ឬ ២៣៣៤៨៣​ដុល្លារ​អាមេរិក ដោយ​បំពាន​នឹង​ច្បាប់​ដាក់​ឲ្យ​ដេញថ្លៃ បញ្ជា​ទិញ​សម្ភារៈ​។​

​លោក Nguyen Nhat Cam ត្រូវបាន​ចាប់ខ្លួន កាលពី​មេសា ២០២០ ក្រោយ​អាជ្ញារ​បានធ្វើការ​ស៊ើបអង្កេត ករណីនេះ​មន្ត្រី​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នេះ សំដៅលើ​មន្ត្រី​ក្រោម​ឳ​វាទ​របស់លោក Cam ក៏​ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគា​រដែរ ចន្លោះ​ពី ៣​ទៅ​៦​ឆ្នាំកន្លះ ដែរ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close