បើអាមេរិកផ្លាស់ប្តូរការបោះឆ្នោត យកតាមសំឡេងគាំទ្រសកល គណបក្សសាធារណរដ្ឋពិបាកយកឈ្នះ
ក្រោយពេល តំណាងម្ចាស់ឈ្នោត បោះគាំទ្រលោកបៃឌិន ជាប់ជាប្រធានាធិបតីថ្មីអាមេរិក លោកស្រីហ៊ីលឡារីគ្លីនតោន បានស្នើរ ឲ្យលុបចោល ការបោះឆ្នោតតាមបែបកំណត់កៅអីតំណាងនៅក្នុងរដ្ឋនិមួយៗ ដោយងាកមកបោះឆ្នោត យកសំឡេងគាំទ្រសរុប របស់ម្ចាស់ឆ្នោតវិញ។
នៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៦លោកស្រីហ៊ីលឡារី គ្លីនតោន មានសន្លឹកឆ្នោតគាំទ្រពីពលរដ្ឋលើលលោកត្រាំ រាប់លានសន្លឹក ប៉ុន្តែបែជាចាញទៅវិញ ដោយការកំណត់កៅអីតំណាង ។ ដូច្នេះប្រសិនបើ ផ្លាសប្តូរច្បាប់បោះឆ្នោតនោះ គណបក្សសាធារណរដ្ឋពិបាកក្នុងការយកឈ្នះរាល់ការបោះឆ្នោតនៅអាមេរិក។
សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ១៥ ខែធ្នូ ឆ្នាំ២០២០ បានផ្សាយថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) នៅតែបង្ហាញជំហរដដែល ដោយអំពាវនាវឱ្យលុបចោលប្រព័ន្ធបោះឆ្នោត ដែលតម្រូវឲ្យមានអ្នកតំណាង (Electoral College) ឬអង្គបោះឆ្នោត ហើយការជ្រើសរើសប្រធានាធិបតី គួរតែធ្វើឡើងដោយផ្ទាល់ពីប្រជាជនអាមេរិក ឬយកតាមចំនួនសំឡេងឆ្នោតជាក់ស្តែង (Popular Vote) វិញ។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ លោកស្រី Hillary Clinton បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា យើងគួរតែលុបចោលប្រព័ន្ធបោះឆ្នោត Electoral College ហើយការជ្រើសរើសប្រធានាធិបតី គួរតែធ្វើឡើងដោយផ្ទាល់ពីប្រជាជនអាមេរិក ឬសំឡេង Popular Vote។ ទោះជាយ៉ាង បច្ចុប្បន្នប្រព័ន្ធបោះឆ្នោតបែបនេះនៅតែមាន ហើយខ្ញុំពិតជាមានមោទនភាព ក្នុងការបោះឆ្នោតគាំទ្រលោក ចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅក្នុងរដ្ឋញូយ៉ក»។
គួរបញ្ជាក់ថា លោកស្រី Hillary Clinton ក៏ធ្លាប់ចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ដោយនៅកាលណោះលោកស្រី ឈ្នះសំឡេងបោះឆ្នោតពីប្រជាជនអាមេរិក ឬសំឡេង Popular Vote លើលោក ដូណាល់ ត្រាំ ដល់ទៅជាងជិត ៣លានសំឡេង។ តែនៅទីបំផុត លោក ត្រាំ នៅតែអាចជាប់ឆ្នោតជាប្រធានាធិបតី ដោយសារតែទទួលបានសំឡេង អង្គបោះឆ្នោតច្រើនជាងលោកស្រី Clinton៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។