អ្នក​ធ្លាប់​ចូល​ហាង Hidden Coffee ផ្លូវ​២០០២ សង្កាត់​ទឹកថ្លា នៅ​រសៀល​ថ្ងៃទី​០៤ ខែធ្នូ សូម​ទៅធ្វើ​តេស្តរ​កកូ​វីដ​១៩

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូល​ហាង Hidden Coffee ផ្លូវ​២០០២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ ចន្លោះ​ម៉ោង​១៥៖៣០​នាទី ដល់​១៦៖០០​នាទី​រសៀល ទៅធ្វើ​តេស្តរ​កកូ​វីដ​១៩ នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​របស់ខ្លួន ឲ្យ​បាន​គ្រប់​ចំនួន​១៤​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​។​

​ការអំពាវនាវ​របស់​ក្រសួងសុខាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​បុរស​ជា​អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់ (​មុនពេល​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩) ធ្លាប់បាន​ទៅ​អង្គុយ​ពិសារ​កាហ្វេ​នៅ​ហាង Hidden Coffee នេះ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ទូរស័ព្ទ​ទាន់​ហេតុការណ៍ របស់​ក្រសួងសុខាភិបាល លេខ ១១៥ ដោយ​ឥតគិតថ្លៃ ឬ​ទំនាក់ទំនង​ក្រសួងសុខាភិបាល តាម​លេខ​ទូរស័ព្ទ​៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close