ថៃ ទើប​រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី ៩​នាក់​ទៀត

ថៃ​៖ អាជ្ញាធរ​ថៃ​ប្រទេស​ថៃ កាលពី​ថ្ងៃ​អង្គា​រ៍ ទី​១៥ ធ្នូ ២០២០ បានប្រកាស​ពី​ការរកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៩​នាក់​ថ្មី​បន្ថែមទៀត ក្នុងនោះ រួមមាន​ទាំង​ទារក វ័យ​៦​ខែ​ម្នាក់​ដែរ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។​

​ប្រភព​ថា ករណី​ទាំំ​ង​នេះ​សុទ្ធតែជា​ករណី​នាំចូល មកពី​៧​ប្រទេស រួមមាន​ទាំង​ទារក​ជនជាតិ​អង់គ្លេស​ម្នាក់​ដែរ ហើយ​ពួកគេ​វិជ្ជមាន ក្រោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​។​ ​ថៃ​មាន​កូ​វីដ​១៩ ចំនួន​៤២៤៦​នាក់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៥ ធ្នូ នេះ​។

​ថៃ​ទើប​ផ្ទុះ​ក្នុង​សហគមន៍​ជាថ្មី ឆ្លង​ពី​អ្នក​លួច​ចូល​ប្រទេស​ខុសច្បាប់ ពី​ប្រទេស​មី​យ៉ាន់​ម៉ា ប៉ុន្តែ​ពុំមាន​ករណី​ស្លាប់​បន្ថែមទៀត​ទេ ទោះ​មាន​ឆ្លង​ក្នុងស្រុក​ជាថ្មី​បែបនេះ​ក៏ដោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close