បង្ក្រាប​គ្រឿងញៀន នៅ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​៣​នាក់ និង​ថ្នាំញៀន​២វ៉ាលី និងមួយកេសដែក

​ខេត្តបន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រុង​ប៉ោយប៉ែ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់ និង​ដកហូត​គ្រឿងញៀន​មួយចំនួនធំ​ផងដែរ ។​

​បើតាម​របាយការណ៍​ស​ម​ត្ថ​កិច្ច បញ្ជាក់ថា លទ្ធផល​នៃ​ប្រតិបត្តិការ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ ២០២០ នៅវេលា​ម៉ោង​២០​និង​៣០​នាទី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ទី​១-​ឈ្មោះ ទី យៀង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ ,​ទី​២-​ឈ្មោះ ហុង ម៉េង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ និង​៣-​ឈ្មោះ សេង ដា​លី​សិទ្ធ ហៅ​ចិន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ។​

​បន្ទាប់មក​សមត្ថកិច្ច សហ​ការឈាន​ត្រួតពិនិត្យ និង​ឆែកឆេរ​ស្វែងរក​វត្ថុតាង​ទាំងពីរ​ទីតាំង​ខាងលើ ។ ទីតាំង​ទី​១ ចំណុច​ផ្ទះជួល​របស់​ឈ្មោះ ទី យៀង ភេទ​ស្រី ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។ វត្ថុតាង​ចាប់យក​មាន​៖ ចំនួន​២(​ពីរ​)​វ៉ា​លី​ស សង្ស័យ​សារធាតុ​ញៀន មិនទាន់​រាប់​ចំនួន​ច្បាស់លាស់ ។​

​ទីតាំង​ទី​២ ចំណុច​បន្ទប់​ជួល​របស់​ឈ្មោះ សេង ដា​លី​សិទ្ធ ភេទ​ប្រុស ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត -​សម្ភារៈ​វត្ថុ​តាច​ចាប់យក​មានៈ ចំនួន​១​កេស​ដែក សង្ស័យ​សារធាតុ​ញៀន មិនទាន់​រាប់​ចំនួន​ជាក់លាក់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close