កម្ពុជា បាន​រំដោះ​ផ្ទៃដី​មាន​មីន​ជាង ២៥០​គីឡូម៉ែត្រ ក្នុង​ខេត្តចំនួន៣

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមការងារ​អាជ្ញា​ធរ​មីន និង​តំណាង​អង្គការ UNDP លើ​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល នាពេលខាងមុខ​។

​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គម្រោង នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ ដូចជា អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ ណូ​វែ​ល​ហ្សឺ​ឡង់ និង​អង្គការ UNDP ។

​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល បានចាប់ផ្ដើម​អនុវត្តន៍​តាំងពី​ឆ្នាំ​២០០៦ ក្រោម​ការគាំទ្រ​បច្ចេកទេស​ដោយ​អង្គការ UNDP និង​បាន​រំដោះ​ផ្ទៃដី​មាន​មីន​ប្រមាណ​ជាង ២៥០​គីឡូម៉ែត្រ​ក្រឡា ក្នុង​ខេត្តបាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close