ក្រសួង​អប់រំ ប្រកាស​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ និង​ទី​៩ ជាប់​ជា​ស្ថាពរ​ដោយ​គ្មាន​ការកំណត់​និទ្ទេស

​ភ្នំពេញ​៖ កាលពី​ល្ងាច ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីជូនដំណឹង​មួយ ដោយ​ប្រកាស​បេក្ខជន​ចុះឈ្មោះ ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ( ឌី​ប្លូ​ម​) និង​សញ្ញាបត្រ​មធ្យ​សិក្សា​ទុតិយភូមិ ( បាក់​ឌុប ) ឆ្នាំ​សិក្សា​២០១៩-២០២០ ជាប់​ជា​ស្ថាពរ​ដោយ​គ្មាន​ការកំណត់​និទ្ទេស​។

​សេចក្ដីជូនដំណឹង បានសរសេរថា « អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​កា​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​បឋមភូមិ ឆ្នាំ​សិក្សា​២០១៩-២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា កំណត់​ឲ្យ ” ជាប់​ជា​ស្ថាពរ ” ចំពោះ​បេក្ខជន​ទាំងអស់ ដែល​បាន​ចុះឈ្មោះ​ប្រឡង ដោយ​គ្មាន​ការកំណត់​និទ្ទេស »​។

​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស សម្រេច​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ជាប់​បាក់​ឌុប​ទាំងអស់គ្នា ដោយ​មិនចាំបាច់​ប្រឡង​។ នេះ​ដោយសារតែ​បញ្ហា​កូ​វីដ​១៩ ដែល​បន្ត​អូសបន្លាយ តាមរយៈ ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close