បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ស្រុក​ជល​គិរី រកឃើញ​របាំង​លប​លូ​ស្បៃ​មុង ១៨​កន្លែង​

​ខេត្តកំពង់ឆ្នាំង​៖ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង និង​សមត្ថកិច្ច​ចម្រុះ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍ លូ​ស្បៃ​មុង ស្ថិតនៅ​ចំណុច បាក់ក​ភ្លើង ចំណុច កប​ចេស ក្នុងភូមិ​សាស្ត្រ ភូមិ​ក្បាល​កន្លង់ និង​ចំណុច​ព្រែក​ភ្លង ស្ថិតនៅ​ភូមិ​ភ្លង ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​

​ជា​លទ្ធផល ក្នុង​ប្រតិបត្តិការ​នេះ បានធ្វើ​ការរុះរើ និង​បំផ្លាញចោល​នៅ​ហ្នឹង​កន្លែង ដូចជា​៖ របាំង​លប​លូ​ស្បៃ​មុង​១៨​កន្លែង ប្រវែង​៥០០​ម៉ែត្រ​, លប​លូ​ស្បៃ​មុង ១៨​លប​, បង្គោល​ចំនួន​៣០០​ដើម និង​លេង​កូន​ត្រី​ចំរុះ​ចំនួន ៥០​គីឡូ​ក្រោម​។​

​បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់ ត្រូវបាន​យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ស្រុក​ជល​គិរី ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close