ក្រសួង ប្រកាស​ដំណើរ​ការប្រឡង​យក​បណ្ណ​បើកបរ នៅ​គ្រប់​រាជធានី​-​ខេត្ត វិញ​ហើយ​

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន សម្រេច​បើក​ដំណើរការ ឡើងវិញ​នូវ គ្រប់​មណ្ឌល​ប្រឡង​យក​បណ្ណ​បើកបរ​គ្រប់​រាជធានី​-​ខេត្ត និង​អនុវត្តតាម​គោលការណ៍​ណែនាំ ការពារ​ជំងឺ​កូ​វីដ​១៩​របស់​ក្រសួងសុខាភិបាល​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ចុងខែ​វិច្ឆិកា បាន​សេចក្តីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បណ្តុះបណ្តាល​នៅតាម​សាលាបង្រៀន​បើកបរ​យានយន្ត និង​ការប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត ជា​បណ្តោះអាសន្ន រយៈពេល ១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ឆ្លង​ចូលក្នុង​សហគមន៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close