អាជ្ញាធរ​ថៃ ចាត់វិធានការ​ទប់ស្កាត់​ការបំពុល​ខ្យល់ ដែល​កើនឡើង​ខ្លាំង

​ប្រទេស​ថៃ​៖ នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចាត់វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​ការបំពុល​ខ្យល់ ដែល​កំពុង​កើតមាន​ខ្លាំង​នៅ​ក្រុង​បាងកក និង​បណ្តា​ខេត្ត​ក្បែរៗ នា​ប៉ុន្មាន​ថ្ងៃ​មកនេះ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​១៦ ធ្នូ ២០២០​។​

​នាយករដ្ឋមន្ត្រី​បាន​និយាយថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ប្រយុទ្ធ​ប្រ​ឆាំ​ឆន​ង​កម្រិត​ភាគល្អិត​នៃ​ខ្យល់ពុល PM2.5 ដែល​កើនឡើង​ខ្លាំង ប៉ុន្តែ​បញ្ហា​គឺ​កាន់តែ​អាក្រក់​ឡើង ដោយសារតែ​អាកាសធាតុ​បច្ចុប្បន្ន​។​ លោក​បាន​ជំរុញ​ដល់​អ្នកដំណើរ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ ឲ្យ​បាន​ច្រើន​បំផុត ហើយ​រដ្ឋាភិបាល​នឹង​ពិចារណា​ក្នុងការ​ណែនាំ​ពី​ការ​កំហិត​លើ​ការធ្វើដំណើរ​តាម​មធ្យោបាយ​ឯកជន ក្នុង​រាជធានី​ដែរ​។​

​ខណៈដែល​ការដុត​សំណល់​កសិកម្ម គឺជា​ផ្នែក​មួយ​នៃ​ការនាំ​ឲ្យ​មាន​ខ្យល់ពុល PM2.5 ខ្លាំង​ដែរនោះ លោក​ប្រា​យុទ្ធ បាន​និយាយថា កសិករ​នៅមាន​ការខ្វះខាត​សម្ភារៈ ក្នុងការ​ទុកដាក់​ការ​ចោល​កាកសំណល់​ដែល​មិន​ឆេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close