ស្រវឹងស្រា ច្រឡំ​ផឹកថ្នាំ​បាញ់សម្លាប់​សត្វ​ខ្យង ពុល​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​

​បន្ទាយមានជ័យ​៖ បុរស​ម្នាក់ ក្រោយ​ផឹកស្រា​ស្រវឹង ច្រឡំ​ផឹកថ្នាំ​បាញ់សម្លាប់​សត្វ​ខ្យង បណ្តាល​ឲ្យ​ពុល​ស្លាប់ ខណៈ​ដឹក​ទៅ​សង្គ្រោះ​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​យប់ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ក្នុងភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ ព្រិ​ម រ៉ាត់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូ​មិច​កកើត ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ផឹកស្រា​ស្រវឹង ហើយក៏​យក​ថ្នាំ​បាញ់​សម្លាប់សត្វ​ខ្យង មក​ផឹក​បណ្តាល​ឲ្យ​ពុល​ស្លាប់​តែម្តង​។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា កាលពីមុន​ជនរងគ្រោះ បាន​ផឹកថ្នាំ​បាញ់​ស្មៅ​ម្តងមកហើយ តែ​ជួយ​សង្គ្រោះបាន​ទាន់ពេល លើក​ទី​០២​នេះ ផឹកថ្នាំ​ខ្យង​ប្រពន្ធ​ព្យាយាម​ជួយសង្គ្រោះ​ដែរ តែ​ជា​អកុសល មិនអាច​ជួយ​បាន បណ្តាល​ឲ្យ​បាត់បង់​ជីវិត ។ សព​ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close